តស៊ូមតិ

Advocacy_DARKBLUE-01.png

អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបំពេញការប្ដេជ្ញាចិត្តផ្នែកនយោបាយក្នុងការការពារនិងការប្រយុទ្ធនឹងជំងឺមិនឆ្លង

បច្ចុប្បន្ន មានតម្រូវការបន្ទាន់ឱ្យធ្វើសកម្មភាព ដោយពីរភាគបីនៃការស្លាប់នៅកម្ពុជាបង្កឡើងដោយជំងឺមិនឆ្លង  ហើយមួយភាគបួននៃការស្លាប់ទាំងនេះបានកើតឡើងនៅមុនអាយុ ៧០ឆ្នាំ  ។ ជំងឺមិនឆ្លងមានផលវិបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលប៉ះពាល់ដល់បុគ្គល ក្រុមគ្រួសារ និង សេដ្ឋកិច្ច។

ឆ្លើយតបទៅនឹងវិបត្តិនេះ គោលដៅយុទ្ធសាស្រ្តតស៊ូមតិរបស់យើងព្យាយាម​បំផុសភាពជាអ្នកដឹកនាំនយោបាយនិងការប្តេជ្ញាចិត្តចំពោះសកម្មភាពពីសំណាក់រដ្ឋាភិបាល។ កិច្ចការរបស់យើងនឹងត្រូវបានគាំទ្រដោយក្របខណ្ឌអភិវឌ្ឍន៍ សេដ្ឋកិច្ច និង ធនធានមនុស្ស។

នេះនឹងបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការគាំទ្រការអនុវត្តផែនការពហុវិស័យជាតិស្តីពីការការពារនិងការប្រយុទ្ធនឹងជំងមិនឆ្លង (2018-2027)។ យើងនឹងរួមបញ្ចូលបណ្ដាភាគីពាក់ព័ន្ធ និងទីភ្នាក់ងារនានា ដើម្បីលើកកម្ពស់កិច្ច​សហការក្នុង និងលើសពីវិស័យសុខភាព។

គោលបំណងជាក់លាក់  

អភិវឌ្ឍនិងអនុវត្តយុទ្ធសាស្រ្តតស៊ូមតិសម្រាប់អទិភាពដែលប្រាកដនិយមនិងអាចធ្វើបាន និងតាមដានការអនុវត្តនៃជំងឺមិនឆ្លងទាក់ទងទៅនិងការប្ដេជ្ញាចិត្តធ្វើឡើងដោយរដ្ឋាភិបាល។