ផ្លាស់ប្ដូរចំណេះដឹង

Knowledge_DARKBLUE-01.png

ចែករំលែកចំណេះដឹង គំនិត ភស្ដុតាង និងជំនាញដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អនុវត្តសកម្មភាព

ដំណើរការបច្ចុប្បន្នក្នុងការដោះស្រាយជំងឺមិនឆ្លងមានភាពយឺតយ៉ាវយ៉ាងខ្លាំង ដោយផ្ដល់បន្ទុកជំងឺយ៉ាងធ្ងន់ធ្ងរបង្កដោយជំងឺមិនឆ្លងចម្បងទាំង 5 នៅកម្ពុជា។. ត្រូវការយុទ្ធសាស្រ្តជាតិរួមគ្នា។​ លើកលែងតែការគ្រប់គ្រងផលិតផលថ្នាំជក់ ការខិតខំប្រឹងប្រែងដើម្បីការពារប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ពាក់ព័ន្ធនិងជំងឺមិនឆ្លងនៅមានភាពទន់ខ្សោយ។. កម្មវិធីសុខភាពជាតិទទួលបន្ទុកដោះស្រាយជំងឺមិនឆ្លង​ទទួលបានធនធានតិចតួច។​ កង្វះការយល់ដឹងនិងយល់ពីកត្តាជំរុញចម្បងនៃជំងឺមិនឆ្លងគឺជាហេតុផលមួយដែលនាំឱ្យមានភាពអសកម្ម។​.  

បច្ចុប្បន្ន មានសញ្ញាជាច្រើននៃការផ្លាស់ប្ដូរឆ្ពោះទៅរកវិធីសាស្រ្តរដ្ឋាភិបាលដើម្បីដោះស្រាយវិបត្តិនិងប្រយុទ្ធនឹងជំងឺមិនឆ្លង៕ សម្ព័ន្ធកម្ពុជាប្រយុទ្ធនឹងជំងឺមិនឆ្លងនឹងប្រើប្រាស់ឱកាសនេះក្នុងការផ្ដល់ភស្តុតាងនិងព័ត៌មានទៅដល់អ្នកធ្វើគោលនយោបាយក្នុងជួររដ្ឋាភិបាលឱ្យទាន់ពេលវេលានិងគួរឱ្យចាប់អារម្មណ៍​ដើម្បីជួយបង្រួមគម្លាតរវាងចំណេះដឹងនិងសម្មភាព។

លើសពីនេះ សមាជិកនិងបណ្ដាញធំទូលាយរបស់ពួកយើងនឹងចែករំលែកនិងផ្លាស់ប្ដូរចំណេះដឹងនិងជំនាញទៅលើទិដ្ឋភាពពាក់ព័ន្ធនៃការការពារនិងការប្រយុទ្ធនឹងជំងឹមិនឆ្លងដើម្បីកសាងមូលដ្ឋានរឹងមាំសម្រាប់ធ្វើសកម្មភាព។

គោលបំណងជាក់លាក់

ផ្ដល់ឱកាសឱ្យសមាជិកសម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លងនិងបណ្ដាញធំទូលាយរបស់យើងចែករំលែកចំណេះដឹងនិងជំនាញពាក់ព័ន្ធការការពារនិងការប្រយុទ្ធនឹងជំងឹមិនឆ្លងនិងផ្ដល់អនុសាសន៍គោលនយោបាយទៅដល់អ្នកធ្វើគោលនយោបាយដោយផ្អែកលើភស្តុតាង។