យើងជានរណា

បេសកកម្ម

" ដាក់បញ្ចូលជំងឺមិនឆ្លងឱ្យបានម៉ឹងម៉ាត់ទៅក្នុងរបៀបវារៈនយោបាយ ដោយចូលរួមជាមួយអ្នកដែលធ្វើការលើជំងឺមិនឆ្លង និងកត្តាហានិភ័យរបស់ជំងឺមិនឆ្លង ដើម្បីបង្កើតវេទិការមួយសម្រាប់ការតស៊ូមតិរួម និងរបៀបវារៈទូទៅដើម្បីពន្លឿនសកម្មភាពនិងកៀងគរធនធានចាំបាច់ដើម្បីការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងក្នុងចំណោមប្រជាជនកម្ពុជា។ "

បេសកកម្ម

ការពារនិងកាត់បន្ថយការស្លាប់និងទុក្ខលំបាកបង្កដោយជំងឺមិនឆ្លងក្នុងចំណោមប្រជាជនកម្ពុជា

សម្ព័ន្ធប្រយុទ្ធនឹងជំងឹមិនឆ្លងនៅកម្ពុជាបង្កើតឡើងនៅចុងឆ្នាំ២០១៨ និងចាប់ផ្ដើមដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ២០១៩ ដើម្បីអំពាវនាវឱ្យមានសកម្មភាពកាន់តែខ្លាំងក្នុងការដោះស្រាយការការពារនិងប្រយុទ្ធនឹងជំងឺមិនឆ្លង។ CNDA ត្រូវបានបង្កើតឡើងដោយស្ថាបនិកចំនួន ៤ គី Louvain Cooperation the Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) MoPoTsyo និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO)។

រចនាសម្ព័ន្ធអង្គការ

CNCDA គឺជាសម្ព័ន្ធមិនផ្លូវការមួយដែលកំពុងប្រតិបត្តិការនៅកម្ពុជា ស្នាក់ការនៅភ្នំពេញ។ CNCDA មានអ្នកសម្របសម្រួលមួយរូប គណៈកម្មការកណ្ដាល និងសមាជិកកើនឡើងជាបន្ត។   

CNCDA គ្រប់គ្រង់ដោយគណៈកម្មការកណ្ដាល។ គណៈកម្មការកណ្ដាលមាន 10រូប រូមមាន សង្គមស៊ីវិល​​ 5 រូប នាយកដ្ឋានរដ្ឋាភិបាល 3 រូប - ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ GIZ​​​ និងអង្គការសុខភាពពិភពលោក។

តួនាទីរបស់គណៈកម្មការកណ្ដាលគឺមើលការខុសត្រូវ និងណែនាំទិសដៅ និងអភិវឌ្ឍ CNCDA និងចូលរូមសកម្មភាពរបស់ CNCDA នៅកន្លែងដែលសមស្រប។​

សមាជិកភាព

សមាជិកភាពរបស់ CNCDA  តំណាងឱ្យសង្គមស៊ីវិល ទីភ្នាក់ងារទ្វេភាគី និងពហុភាគី សាកលវិទ្យាល័យ អ្នកស្រាវជ្រាវ ក្រសួងពាក់ព័ន្ធ ទីភ្នាក់ងាររដ្ឋាភិបាល ក្រុមអ្ន​កជំងឺ និងប្រជាជនមានជំងឺមិនឆ្លង ដែលមានគោលបំណងរួមដូច CNCDA។ 

បច្ចុប្បន្ន CNCDA មានសមាជិកចំនួន 22 រូប គិតចាប់តាំងពីការបើកដំណើរការជាផ្លូវការរបស់យើងនៅខែមីនា ឆ្នាំ2019។ អ្នកអាចស្វែររកសមាជិករបស់យើងទៅទីនេះ។

សមាជិកភាពបើកចំហរចំពោះអង្គការមិនមែនរដ្ឋាភិបាល និងអង្គការរដ្ឋាភិបាល និងអ្នកតំណាងដ៏ទៃទៀតដែលបំពេញលក្ខខណ្ឌសមាជិកភាពនៃ CNCDA ត្រឹមត្រូវ។  សម្រាប់ព័ត៌មានបន្ថែម សេចក្ដីបញ្ជាក់របស់ពួកយើងអាចរកបានទៅទីនេះ។

CNCDA ធ្វើការជាដៃគូរជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្ររដ្ឋាភិបាលដើម្បីសម្រេចគោលដៅជាតិស្ដីពីជំងឺមិនឆ្លង និងអនុវត្តផែនការសកម្មភាពពហុវិស័យជាតិស្ដីពីជំងឺមិនឆ្លង 2018-2027។ ការចូលរួមទូលំទូលាយនេះបានឆ្លុះបញ្ចាំងពីគោលបំណងរបស់​​ សម្ព័ន្ធជំងឺមិនឆ្លងនៅកម្ពុជា ដែលត្រូវជំរុញសកម្មភាពពហុវិស័យ។

CNCDA គឺជាសមាជិកពេញលេងរបស់សម្ព័ន្ធជំងឺមិនឆ្លងពិភពលោក។

យុទ្ធសាស្រ្ត

យុទ្ធសាស្រ្តតស៊ូមិតរបស់​សម្ព័ន្ធជំងឺមិនឆ្លងនៅកម្ពុជាសម្រាប់ 2020-2023 បច្ចុប្បន្ននេះ​កំពុងស្ថិតក្នុងការរៀបចំ។ នៅពេលរៀបចំរួចរាល់ហើយអ្នកនឹងអាចមើលបាននៅទីនេះ។ 

ដំណើរការសមាជិកភាព

សមាជិកទាំងអស់ត្រូវតែឯកភាពលើច្បាប់ទំនាស់ផលប្រយោជន៍ផងដែរ ហើយ​ត្រូវដាក់ទំរង់បែបបទនៃការប្រកាសទំនាស់ផលប្រយោជន៍ដែលអាចរកបាននៅទីនេះ។

 

 ចូលជាសមាជិក

ដើម្បីចូលជាសមាជិកនៃ​សម្ព័ន្ធជំងឺមិនឆ្លងនៅកម្ពុជាសូមបំពេញព័ត៌មានរបស់អ្នកនៅខាងក្រោមនេះ ហើយយើងនឹងទាក់ទងទៅកាន់អ្នក

Thank you for submitting