ហេតុអ្វីជំងឺមិនឆ្លង

អ្វីខ្លះជាជំងឺមិនឆ្លង?

ពិភពលោកសម័យទំនើបបានធ្វើអោយក៏កើតឡើងជំងឺមួយក្រុម ដែលគេស្គាល់ជាទូទៅថា ជំងឺមិនឆ្លង (NCDs)។ កត្តា សេដ្ឋកិច្ចសង្គម បរិស្ថាន ឥរិយាបថ និងជីវសាស្រ្ត ទាំងអស់នេះ អាចធ្វើអោយការប្រឈមរបស់ពួកយើងនឹងការកើតជំងឺទាំងនេះកើនឡើង។ កាលពីមុន ជំងឺមិនឆ្លង (NCDs) ជាប់ទាក់ទងខ្លាំងទៅនឹងទ្រព្យសម្បតិ្ត​និងអាយុកាល​។

បច្ចុប្បន្ន មនុស្សបួននាក់ក្នុងចំណោមមនុស្សប្រាំនាក់ដែលមានជំងឺមិនឆ្លង រស់នៅក្នុង​ប្រទេសដែលមានចំណូលទាបឬមធ្យម ហើយ មនុស្សជាច្រើនទៀតប្រឈមនឹងជំងឺមិនឆ្លងកាន់តែខ្លាំង។

ជំងឺមិនឆ្លងនៅកម្ពុជា

កំណើនសេដ្ឋកិច្ចឆាប់រហ័ស អមដោយនគររូបនីយកម្ម ការបំពុលខ្យល់ បំលាស់ប្តូររបបអាហារ និង ប្រជាជនវ័យចំណាស់ និងការកាត់បន្ថយកាយវប្បកម្ម ជាហេតុដែលនាំអោយជំងឺមិនឆ្លងកើនឡើងយ៉ាងឆាប់រហ័សនិងគ្រោះថ្នាក់។

 

ការដោះស្រាយការរាលដាលនេះត្រូវការការសហការគ្នាលើសពីការសហការរវាងផ្នែក​សុខាភិបាលជាមួយការអន្តរាគមន៍ផ្នែកគោលនយោបាយដែលដោះស្រាយកត្តាប្រឈមចម្បងនានា បន្ថែមលើការវិនិយោគសំខាន់ៗលើការអន្តរាគមន៍វេជ្ជសាស្រ្ត ដើម្បីព្យាបាលនិងគ្រប់គ្រង ជំងឺមិនឆ្លង។

 

បរាជ័យក្នុងការដោះស្រាយជំងឺមិនឆ្លងនឹងគំរាមកំហែងដល់ការសំរេចបានគោលដៅសុខភាពនិងអភិវឌ្ឍន៍ជាតិ។

សមាមាត្រការស្លាប់នៅកម្ពុជា

កត្តាហានិភ័យនៅកម្ពុជា

  • 32.9% នៃបុរសទាំងអស់ជក់បារី បើធៀបនឹងស្រ្តី មាន 2.4%

  • ស្មើនឹង3%នៃGDP ត្រូវបានខាតបង់រៀងរាល់ឆ្នាំដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់

  • ទិន្នន័យចុងក្រោយបង្ហាញថាត្រឹមតែ 8%នៃមនុស្សពេញវ័យ​ដែលមានអាយុ 18-69 មានសកម្មភាពផ្នែករាងកាយគ្រប់គ្រាន់

  • 19.2%នៃមនុស្សពេញវ័យលើសទំងន់ ហើយ 3% ធាត់ក្នុងកំរិតខ្ពស់ក្នុងចំណោមស្ត្រី

  • 9.6%​ នៃមនុស្សពេញវ័យមានអាយុលើ18ឆ្នាំឡើងជាតិស្ករ ​(គ្លុយ​កូស) ក្នុងឈាម 

  • 45% នៃមនុស្សពេញវ័យឡើងជាតិខ្លាញ់សរុប (កូលេស្តេរ៉ុល)

  • 14.2%នៃមនុស្សពេញវ័យមានអាយុលើ18ឆ្នាំឡើង​សំពាធឈាម

  • ជំងឺមិនឆ្លងបង្ក 64%នៃចំនួនស្លាប់ទាំងអស់នៅកម្ពុជា

  • ពលរដ្ឋកម្ពុជា​ម្នាក់ក្នុងចំណោមបួននាក់ស្លាប់មុនអាយុកំណត់ អាយុក្រោម 70ឆ្នាំ ដោយសារជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងចម្បងទាំងបួន

  • ការស្លាប់ដោយសារជំងឺមិនឆ្លងបានកើនឡើងពី 46%នៃចំនួនស្លាប់ទាំងអស់នៅឆ្នាំ 2011 ដល់ 64%នៅឆ្នាំ 2018

  • ជំងឺសរសៃឈាមបេះដូងជាមូលហេតុចម្បងនៃការស្លាប់ដោយជំងឺមិនឆ្លង (24%) តាមពីក្រោយដោយជំងឺមហារីក (14%)

  • រវាងឆ្នាំ 2010 និង 2016 អត្រា ត្រៀមកើតជំងឺទឹកនោមផ្អែម​ (ខូចខាត glycemia) ឃើញមានការកើនឡើងយ៉ាងលឿនចំពោះបុរសនិងស្រ្តី ពី 1.4% ដល់ 9.6%

NCD DISEASE BURDEN

ផលប៉ះពាល់នៃជំងឺមិនឆ្លងទៅលើសេដ្ឋកិច្ចសង្គម

  • បន្ទុកសេដ្ឋកិច្ចសរុបនៃជំងឺមិនឆ្លងលើសេដ្ឋកិច្ចកម្ពុជាមានចំនួន 1.5ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដែលស្មើនឹង 6.6% នៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP)

  • ការចំណាយរបស់រដ្ឋាភិបាលសរុបលើសុខភាព មានចំនួន 281លានដុល្លារអាមេរិក ហើយជិត 30% ចំណាយទៅលើជំងឺមិនឆ្លងចម្បងទាំងបួន

  • ជំងឺសរសៃឈាមបេះដូង (CVDs) មានចំណែកច្រើនជាងគេក្នុង​ការចំណាយរបស់រដ្ឋាភិបាលលើសុខភាព មាន13.4% តាមពីក្រោយដោយ ជំងឺមហារីក (6.7%) ជំងឺផ្លូវដង្ហើម (5.8%) និង ទឹកនោមផ្អែម (4%)

  • ការកើនឡើងនៃការបាត់បង់ការងារនិងប្រាក់ចំណូល នាំអោយពលរដ្ឋងាយរងគ្រោះធ្លាក់ចូលភាពក្រីក្រដោយសារការបាត់បងសម្ថភាពបង្កដោយជំងឺមិនឆ្លង និង ថ្លៃព្យាបាល

  • សម្រាប់ពលរដ្ឋដែលកើតជំងឺមិនឆ្លង ការចំណាយផ្ទាល់លើសុខភាព មានចំនួនមួយភាគបីនៃប្រាក់ចំណូលប្រចាំខែ បើប្រៀបធៀបនឹងអ្នកមិនមានជំងឺមិនឆ្លងត្រឹមតែ3%

FOLLOW US:

  • Facebook - White Circle
  • Twitter - White Circle
  • LinkedIn - White Circle